(ភ្នំពេញ)៖ ច្បាស់ហើយករណីចា/ប់ជំ/រិតលុយ ម្ចាស់ផលិតផល Lakamo ចំនួន២០ម៉ឺនដុល្លារ!។
ខ្មា/ន់កាំ/ភ្លើងតែម្នាក់ទេ ដោយបានបាញ់/សម្លា/ប់ បុរសជាប្ដីម្ចាស់ផលិតផល Lakamo និងបា/ញ់សម្លា/ប់ខ្លួនឯងតាមក្រោយ ខណៈតារា tik tok សុខលីន លោតពីលើផ្ទះបណ្ដាលឱ្យ ជង់ឈើនិងចង្ការបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង នៅយប់ទី១០.០៤.២០២៤ ត្រង់ចំណុចផ្ទះវីឡា១៦៥ ក្នុងបុរីជីបម៉ុងផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវជាស្វាមីម្ចាស់ផលិតផល Lakamo ។
សាក្សីនៅក្នុងហេតុការណ៍ បាននិយាយថា នៅពេលកើតហេតុ ចោរប្រដាប់អាវុធម្នាក់ បានចូលមកក្នុងផ្ទះរងគ្រោះ។
ហើយក៏ប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះឈ្មោះ ឈួរ ឈុនហួរ ដោយជនរងគ្រោះ នៅក្នុងបន្ទប់ទឹក រីឯចោរនៅខាងក្រៅ ។
ខណៈនោះចោររុញទ្វារបន្ទប់ទឹក តែជនរងគ្រោះប្រឹងទប់ ហើយចោរក៏បាញ់ជនរងគ្រោះទម្លុះទ្វារ ចំក្បាលតែម្ដង បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម..!។
បន្ទាប់មកចោរ ដើរប្រមូលក្រុមការងារ និងគ្រួសាររងគ្រោះ ដែលនៅក្នុងផ្ទះ ឱ្យមកក្រាបក្នុងបន្ទប់តែ១។
រួចចោរទារលុយចំនួន២០ម៉ឺនដុល្លារ ប៉ុន្តែម្ចាស់ផលិតផល Lakamo មានតែលុយ ក្នុងកុងធនាគារប៉ុណ្ណោះ អត់មានលុយសុទ្ធខាងក្រៅទេ.!។
ទន្ទឹមនិងនោះ ចោរតម្រូវឱ្យម្ចាស់ផលិតផល Lakamo ទៅបើកប្រាក់ពីធនាគារ ដើម្បីយកលុយសុទ្ធមកឱ្យខ្លួន។
ស្របពេលដែលចោរ គំរាមបាញ់សម្លាប់ កូនរបស់ម្ចាស់ផលិតផល Lakamo។
ពោលគឺ ការចាប់ជំរិត និងការស្វះស្វែងបើកលុយ បានឈានដល់ព្រលឹមទី១១.០៤.២០២៤។
ដោយអ្នកនៅក្នុងផ្ទះ ជាច្រើន កំពុងក្រាបតាមបញ្ជាចោរ ចំណែកតារា tik tok សុខលីន បានភ័យស្លន់ស្លោ លោតពីលើផ្ទះ មកជង់និងឈើមុតចង្កាជ្រៅ របួសធ្ងន់..!។
ក្រោយឃើញក្រុមជនរងគ្រោះ យំសំពះតាមអង្វរជាបន្តបន្ទាប់បែបនេះ ចោរក៏បានគំរាមថា បើរឿងនេះបែកធ្លាយដល់សមត្ថកិច្ចឬអ្នកក្រៅ។ រូបគេនឹងបាញ់សម្លាប់ ជនរងគ្រោះទាំងអស់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ…!។
លុះដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃទី១១.០៤.២០២៤ដដែល ចោរដើរមកក្រៅបន្ទប់ ឃើញសមត្ថកិច្ចព័ទ្ធជុំវិញរបងផ្ទះ។
ចោរក៏ស្រែកយំខ្លាំងៗ ដោយនឹកស្មានថាខ្លួនរត់មិនរួចទេ ប្លន់បរាជ័យហើយ ។
ភ្លាមនោះចោរ បានដោះមួក រួចបាញ់សម្លាប់ខ្លួនឯងតែម្ដង។
សរុបសេចក្ដីទៅ ក្នុងរឿងនេះ ស្លាប់២នាក់ និងរបួសម្នាក់៕
0 Comments